កីឡាករ Ronaldo បានខាតប្រាក់ចំនួន £645,000 បន្ទាប់ពីលក់វីឡាប្រណីតរបស់លោក នៅCheshire ស្ថិតនៅភាគពាយព្យក្នុងប្រទេសអង់គ្លេស ក្នុងតម្លៃ 3.25 លានផោន ។
បើយោងតាម Thesun បានចុះផ្សាយថា កីឡាករសញ្ជាតិព័រទុហ្កាលរូបនេះ បានទិញវីឡាប្រណីត មាន ៥បន្ទប់ ក្នុងតម្លៃ 3.895 លានផោនក្នុងឆ្នាំ 2008 ខណៈដែលលេងជាកីឡាករ Man Utd ។
ការលក់ចេញវីឡានេះ ក្នុងតម្លៃខាងលើ បានធ្វើឲ្យ Ronaldo ខាត់បង់645,000 ប៉ុន្តែវាមិនថ្វីនោះទេ ស្របពេលដែលកម្រៃលេងប្រចាំសប្តាហ៍ នៅ Juventus បាន 510,000 ផោន ក្នុងមួយសប្តាហ៍ ។ អ៊ីចឹងមានន័យថា លេងត្រឹមតែដប់ថ្ងៃ គឺបានគ្រប់នឹងចំនួនទឹកប្រាក់ដែលខាតបង់ហើយ ។
ប្រភពដដែលថា ផ្ទះនេះបានលក់យ៉ាងឆាប់រហ័ស មុនពិធីបុណ្យណូអែល ចាប់ផ្តើម ហើយស្ថិតនៅតំបន់ Alderley Edge ដែលជាតំបន់ កីឡាករ ជាច្រើនតាំងលំនៅ ៕
ចុចទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ដោយមានភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី១ដុល្លារឡើងទៅ។






