ភ្នំពេញ៖ ក្រោយបរាជ័យលេងជាមួយក្លិប Pahang FA កាលពីរដូវកាលមុន ពេលនេះបានលេចឭថា ចាន់ វឌ្ឍនាកា នឹងផ្ទេរទៅកាន់ក្លិបPKNS ដែលជាក្លិបមួយក្នុងលីគកំពូលរបស់ម៉ាឡេស៊ី ។
បើតាមប្រភពបានបង្ហើបថា PKNS កំពុងចរចារជាមួយ CV11 របស់កម្ពុជា រួមទាំងកីឡាកររបស់ម៉ាឡេស៊ីម្នាក់ឈ្មោះ Gabriel Quak ផងដែរ ។
ទីនេះអ្វីដែលផ្លូវការនោះគឺគេឃើញ Gabriel Quak បានបង្ហាញខ្លួនជាមួយ PKNS ឈ្នះ Perlis FC ១–០ កាលពីថ្ងៃសៅរ៍ ។
ប្រភពបន្តថា CV 11 ដែលជួបគ្រោះថ្នាក់ចរាចរយប់មិញ នឹងចេញទៅសាកល្បងសមត្ថភាពជាមួយក្រុមម៉ាឡេស៊ី អំឡុងប្រកួតជាមួយ Johor DarulTa’zim នាថ្ងៃទី១១ ខែមករា ៕