ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារដើម្បីសិក្សានិងពិភាក្សាកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន
យោងតាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១៩បានឲ្យដឹងថា ក្រុមការងារនេះមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន, លោក ឡាំ ជា អនុប្រធាន និងសមាជិក៨រូបផ្សេងទៀតដែលសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់ ៕


