សារព័ត៌មាន Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នារាត្រីថ្ងៃម្សិលមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកភូមិប្រមាណ 500 នាក់ជាង បានសម្រុករត់ចេញពីភូមិ ខណៈដែលកម្លាំងព្យុះកំណាចបោកបក់យ៉ាងខ្លាំងនៅក្នុងតំបន់ ប៉ាកប្រៈណាំង ខេត្ត នៈខនស៊ីធាំមៈរាជ ។
លោក លៈមៀត បានរៀបរាប់ហេតុការណ៍ខាងលើប្រាប់មន្ត្រីប៉ូលិសប្រចាំតំបន់ ឱ្យដឹងថា ខណៈកម្លាំងព្យុះកំពុងបោកខ្លាំង លោកពិតជាមិនចាំហេតុការណ៍ភ្លាមៗបានទេ ដឹងតែឮសំឡេងខ្យល់បោកផ្ទះរបស់លោកយ៉ាងមួយទំហឹង ទើបលោកប្រញាប់នាំក្រុមគ្រួសាររត់មកកាន់កន្លែងកីឡាដ្ឋាននេះតែម្ដងទៅ។
មន្ត្រីថៃបានបញ្ជាក់ថា ខណៈនេះប្រជាជនប្រមាណ 500 នាក់កំពុងតែស្នាក់អាស្រ័យបណ្ដោះអាសន្ននៅក្នុងមន្ទីរពេទ្យខ្លះ និងជម្លៀសទៅកាន់ទីប្រជុំជនខ្លះ ហើយពួកគេត្រូវការស្បៀងអាហារជាបន្ទាន់។ គួរបញ្ជាក់ដែរថា រហូតមកទល់ពេលនេះ នៅមានកម្លាំងខ្យល់ព្យុះកំពុងរុករានផ្ទះប្រជាពលរដ្ឋថៃក្នុងតំបន់ដដែលនោះបន្ដបន្ទាប់ តែកម្លាំងខ្យល់រៀងថយចុះជាងមុនបន្ដិច។ តែយ៉ាងណាមិញ ប្រជាពលរដ្ឋថៃនៅក្នុងតំបន់នោះ ក៏ស្ថិតនៅក្នុងអារម្មណ៍ភ័យខ្លាង និងគួរជាទីព្រួយបារម្ភខ្លាំង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖