Everton ត្រៀមបំបែកកុងធនាគារទិញ Malcom

0

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្លិប Everton មិនទាន់បានបើក​កុងធានាគារ របស់ខ្លួនដើម្បីទិញកីឡាករកំពូលណាមួយចូលក្លិបឡើយ ។
កាលពីរដូវកាលមុន នៅពេលដែល Malcom ​លេង​ជាមួយ Bordeaux ក្លិប Everton ជាក្លិបដែល​មានការទំនាក់ទំនង​ចង់បានកីឡាករ​នេះ​ ។​
ក្តីសុបិនរបស់ Malcom បានផ្លាស់ទៅកាន់ទឹកដី របស់ Barcelona ប៉ុន្តែការ​ចាកចេញទៅកាន់ទឹកដីអេស្ប៉ាញ ហាក់មិនសូវបានលេង​ជាញឹកញាប់ ដែលត្រូវបានគេរំពឹងថា គាត់នឹងចាកចេញ ។​
យោងតាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា​ Everton កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង​ ទៅលើកីឡាករ វ័យក្មេងរូបនេះ នឹងមានឆន្ទះដើម្បី ផ្តល់នូវសំណើរ ដើម្បីឲ្យមានការចាកចេញមួយ ។​
ប៉ុន្តែមិនមែនមានតែ Everton នោះដែលចាប់អារម្មណ៍ នៅមានក្លិបកំពូល​របស់ចិនគឺ Guangzhou Evergrande ស្ថិតក្នុងក្របខណ្ឌ Chinese Super League ដែលបានចាប់ផ្តើមដេញថ្លៃទៅលើកីឡាករ Malcom ក្នុងតម្លៃ ៤៥ លានផោន​។​
សម្រាប់ Malcom នៅរដូវកាលនេះលេងបាន ៩៧នាទីប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួនលេង ៥លើកនោះ ៕

ចុចចុះឈ្មោះ Free នៅទីនេះដើម្បីលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបចាប់ពី ១ដុល្លារឡើងទៅ ៕