កីឡាករជើងចាស់ Bayern Munich ថា Alisson ល្អជាង Manuel Neuer

0

តារាបាល់ទាត់​ជើងចាស់ក្លិបអាល្លឺម៉ង់ Bayern Munich លោក Oliver Kahn បានលើកឡើងថា អ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Alisson Becker ល្អជាង​អ្នកចាំទី Manuel Neuer ។ អ្នកចាំទីរបស់ក្លិបកំពូល​តារាង​ខាងលើ បានបង្ហាញគុណសម្បត្តិរបស់ខ្លួន ក្នុង FIFA World Cup ។
បន្ទាប់ពី​ជោគជ័យក្នុងតម្លៃខ្លួន ៦៧លានផោន ដែលទិញពី Roma កីឡាករ​អាយុ ២៦ឆ្នាំរូបនេះ បានក្លាយជា​អ្នកចាំទីដ៏សំខាន់ ក្នុងការប្រកួតប្រជែង របស់ក្រុម។
លោក Kahn ​បាននិយាយថា នៅអំឡុងពេលនេះគឺ Allison គាត់បានបង្ហាញទម្រង់លេង​នៅ World Cup ដោយបានបញ្ជាក់ថាគាត់ ជា​អ្នកចាំទី លំដាប់ពិភពលោក។ លោកបន្តថា Neur មិនបានបង្ហាញទម្រង់លេងល្អដូចពីមុននោះទេ ក្រោយពីវិលត្រឡប់ពីបញ្ហារបួសកន្លងមក។​
អតីតកីឡាករជើងចាស់រូបនេះបានបន្តថា ក្លិប Bayern តែងតែមានគុណភាព​ដើម្បីឈ្នះពាន Champions League ។ ទោះបីជាយ៉ាងនេះក្តី លោក Jurgen Klopp បានឈានដំណើរទៅកាន់វគ្គ ចុងក្រោយកាលពីរដូវកាលមុន ពួកគេមានកីឡាករល្អ និងរហ័ស ជាមួយប្រព័ន្ធលេង​របស់ Klopp ហើយវាមិនមែនជារឿងចៃដន្យនោះទេដែលពួកគេឡើងទៅគ្រងកំពូល​តារាង​លីគអង់គ្លេស ។ ក្លិបនេះ ជាក្លិបគូប្រជែងស្វិតស្វាញ ជាមួយ Bayern Munich ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ