តាមពិត Ronaldo ចង់មកកាន់ Juventus កាលពីដើមឆ្នាំ​

0

តារាបាល់ទាត់របស់សេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានព្យាយាមចង់ចូលរួមលេង​ជាមួយ ក្លិបក្នុងក្របខណ្ឌ​ស៊េរី A តាំងពីដើមខែ មករា មកម្លេះ ។ នេះបើតាមភ្នាក់ងារទីផ្សារលោក Jorge Mendes បានបង្ហើប។​
កីឡាករអាយុ​៣៣ ឆ្នាំ​រូបនេះ បានចាកចេញពី Real Madrid មកកាន់ទឹកដីអ៊ីតាលីយ៉ាងភ្ញាក់ផ្អើល​ជាមួយតម្លៃខ្លួន ១១២​លានផោន ក្នុងទីផ្សាដោះដូរ នាខែកក្កដា កន្លងទៅ ក្រោយជួយឲ្យក្លិបជើងខ្លាំង​អេស្ប៉ាញឈ្នះពាន ៣សម័យកាលជួបគ្នា។​
ម្ចាស់ពាន​ ៥សម័យកាល Ballon d’Or នេះ​បានកំពុងដំណើរការលេងយ៉ាងរលូន ជាមួយ Juventus ដោយរកគ្រាប់បាន ១១ គ្រាប់ក្នុងការប្រកួតនៅ Serie A ។​ លោក Jorge Mendes បានធ្វើការអះអាងថាកិច្ចចរចរ បាននឹងបញ្ចូន Ronaldo មកកាន់​ទីក្រុង Turin តាំងពីដើមឆ្នាំនេះ​។​
លោកបានបន្តថា ក្នុងអំឡុងពេលចរចារ ជាច្រើនបានកើតឡើង Ronaldo បានប្រាប់លោកថា គាត់ចង់ទៅកាន់ Juventus ហើយការចរចារលើកិច្ចព្រមព្រៀងនេះ មានរយៈពេល ពីរ ទៅបីខែ ទើបអាច​ទៅរួច​៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ