ភ្នំពេញ៖ លោកឈេង សុវណ្ណដាអភិបាលក្រុងខេមរភូមិន្ទកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨បានអះអាងថាសំរាមជិត៣០០តោនត្រូវបានប្រមូលចេញក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅកោះកុង។
លោក ឈេង សុវណ្ណដា បានបន្តថាក្រុមការងារក្រុងតែងតែចុះប្រមូលសំរាមជារៀងរាល់ថ្ងៃមិនមែនប្រមូលតែក្នុងពិធីបុណ្យសមុទ្រនោះទេ ហើយការប្រមូលសំរាមដើម្បីថែរក្សាបរិស្ថាន និងលើកសោភណ្ឌភាពទីក្រុងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតខណៈដែលខេត្តកោះកុងពោរពេញទៅដោយសក្ដានុពលលើផ្នែកទេសចរណ៍៕