ដាក់ស្រាឲ្យភាគីខាងកូនកំលោះផឹកមិនទាន់រត់ជាន់គ្នាពេញរោងការ

0

ភ្នំពេញ៖ដាក់ស្រាឲ្យភាគីខាងកូនកំលោះផឹកមិនទាន់ទាមទារចង់ទិញស្រាពីខាងក្រៅផឹកថែមប៉ុន្តែខាងស្រីមិនឲ្យទិញព្រោះស្រានៅសល់មិនទាន់អស់ស្រាប់តែភាគីខាងកូនកំលោះបានពោលពាក្យថា ពួកស្រុកស្រែបានតែវាយសម្លាប់ចោល ក៏កើតហិង្សាវាយតប់គ្នាផ្អើលពេញរោងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចឃ្លាំងពោត ស្ថិតនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឡើងដោយភាគីខាងបងប្អូនកូនកំលោះទាំងស្រុង បណ្ដាលឲ្យរងរបួសទាំងសងខាង។ភាគីខាងកូនកំលោះ មានគ្នា ៧នាក់
ចំណែកឯខាងភាគីខាងកូនក្រមុំមានគ្នា៦នាក់ ស្រី១នាក់៕