ខ្សែប្រយុទ្ធ​ Barcelona ក្លិបធំនៅចិន​បោះទុន​ចង់បាន​

0

សារព័ត៌មាន AS បានចុះផ្សាយថា Barcelona បានទទួលសំណើរ ពីក្លិប្នុងក្របខណ្ឌ Chinese Super League ដោយចង់បានខ្សែប្រយុទ្ធរបស់ពួកគេ គឺកីឡាករ Malcom ក្នុងតម្លៃខ្លួន ៦៥ លានអឺរ៉ូ ។​
បើតាមរបាយការណ៍បានអះអាងថា គ្រូបង្វឹក Valverde មានការពេញចិត្តជាមួយនាទីរបស់ Malcom ក្នុងរដូវកាលនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ​ប្រេស៊ីលរូបនេះ ចង់លេង​ឲ្យបាន ច្រើនជាងនេះទៀត និងអាចចាប់យកការលេងនៅក្នុងប្រទេសចិន ។​
ក្នុងរដូវកាលទីផ្សារដោះដូរឆ្នាំ ២០១៨ កីឡាករ Malcom ត្រូវបានក្លិប Barcelona ប្រកួតប្រជែងទិញជាមួយ Roma ពីក្លិប Bordeux ក្នុងតម្លៃខ្លួន ៤០ លានអឺរ៉ូ ។ បច្ចុប្បន្នកីឡាករូបនេះ កំពុងស្ថិតនៅជាប់កុងត្រា​ជាមួយក្លិបយក្សអេស្ប៉ាញ ដល់ឆ្នាំ ២០២៣ ។

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ