Pique អួតមិត្តរួមក្រុម Messi និង Suarez ជាដៃគូប្រយុទ្ធដ៏ល្អលើពិភពលោក​

0

កីឡាករ Gerard Pique បានធ្វើការបរិយាយថា Lionel Messi និង Luis Suarez ជាដៃគូខ្សែប្រយុទ្ធ​ដ៏ល្អបំផុតលើពិភពលោក ក្រោយជួយឲ្យក្រុម Barcelona យកឈ្នះ 5-0 ក្រៅទឹកដីជាមួយ Levante យប់មិញ ។​
ក្នុងចំណោម ៥គ្រាប់នោះ Messi បានរកគ្រាប់បាល់ ហ៊ែកទ្រីក បានបញ្ចូនគ្រាប់បាល់ឲ្យ Luis Suarez និង Pique សម្រេចទី​បានសម្រេច​ពីគ្រាប់ ថែមទៀត​។​
បច្ចុប្បន្ននេះដែរ Barcelona រកគ្រាប់បាល់យ៉ាងច្រើននាំមុខ ក្លិបសំខាន់ មាន Real Madrid និង Atletico Madrid ដោយគ្រងកំពូលតារាង មាន ៣៤ ពិន្ទុ ។​
Gerard Pique បាននិយាយថា Luis និង Leo គឺជាដៃគូដ៏ល្អក្នុងតំណែងប្រយុទ្ធនារយៈពេល ៥ឆ្នាំចុងក្រោយមកនេះ ហើយយើងក៏មាន​ប្រយុទ្ធ ជួរមុខយ៉ាងល្អផងដែរ ។ ជ័យជម្នះក្រៅទឹកដីយប់មិញនេះ មានន័យថា ពួកគេនឹងបន្តដំណើរ ក្នុងការប្រកួត​ជាមួយ Celta Vigo ដោយបន្តគ្រងកំពូល​តារាង ក្នុងស្ថានភាពស្ថិរភាព។​
ខ្សែការពារ​រឹងមាំខាងលើបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ យើងលេងបានល្អណាស់ ហើយរកគ្រាប់បាល់បានច្រើនទៀតផង វាមានន័យថាយើងមានភាពវិជ្ជមាន យើងមានសមត្ថភាពការពារផងដែរ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ