ខ្សែការពារហង្សក្រហម បាក់ឆ្អឹងខ្នង​ ចេញពីទីលាន ៦សប្តាហ៍ កំពុងស្ថិតបញ្ហាប្រឈមលេង​ជាមួយ Man Utd

0

ខ្សែការពាររបស់ហង្សក្រហមកីឡាករ Joel Matip នឹងត្រូវ​អវត្តមានពីទីលាន ៦សប្តាហ៍ ដោយតាមការធ្វើតេស្ត​បង្ហាញថា​គាតបានបាក់ឆ្អឹងខ្នងក្នុងការប្រកួត​យកឈ្នះ Napoli 1-0 ក្នុងក្របខណ្ឌ Champions League ។​
ខ្សែការពារកណ្តាលរូបនេះ បានធ្វើការប្រកួតប្រជែង នឹងការពារយ៉ាងតឹងរឹង ក្នុងពូល C ដោយបន្តដំណើរទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ។​
ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបហង្សក្រហម បានបញ្ជាក់ថា Matip ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នឹងធ្វើការវះកាត់ ដោយត្រូវ​អាកខានពីទីលាន ៦សប្តាហ៍ ។
បើនិយាយពីកីឡាករសំខាន់ៗរបស់ Liverpool កំពុងប្រឈមមាន Joe Gomez បញ្ហារបួស Trent Alexander-Arnold ក៏របួសដូចគ្នា​ ហើយក៏មានការសង្ស័យពីការខ្វះធនធាន​លេង​ជាមួយ Man Utd នាចុងសប្តាហ៍នេះ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ