កីឡាករ James Rodríguez ថ្មីៗនេះ បានបង្ហាញមុខសង្សារថ្មី ដែលជាម៉ូដែលរបស់រុស្ស៊ី ដោយមានដើមទ្រូងទ្រលុកទ្រលន់ ក្រោយលែង ភរិយា កាលពីអំឡុងឆ្នាំ ២០១៦ ទាំងស្ថានភាពជំពាក់ជំពិន។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sanook នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២១០៨ នេះ បានឱ្យដឹងថា កំពូលកីឡាករបាល់ទាត់លោក ហាមេស ( James Rodríguez ) ត្រូវបានគេទម្លាយរូបភាពមកថា ជាសង្សារថ្មីរបស់តារាបង្ហាញម៉ូដសុដន់ទ្រលុកទ្រលន់នាង ហេលកា ( Helga Love Cats) បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយភរិយានៅអំឡុងឆ្នាំ ២០១៦។
បើតាមប្រភពអ្នកសារព័ត៌មានកម្សាន្ដរបស់រុស្ស៊ី បានទម្លាយរឿងអាស្រូវរបស់កីឡាករវ័យ ២៧ ឆ្នាំ និងនារីម៉ូឌែលនេះថា អ្នកទាំងពីរលួចមានទំនាក់ទំនងគ្នាអស់រយៈពេលយូរណាស់មកហើយ និងកាន់តែធ្វើឱ្យជីវិតរបស់នាង ហេលកា មានសភាពល្អប្រសើរជាងមុន ពោលគឺមានទ្រព្យសម្បត្តិច្រើនជាងមុន។ រហូតដល់អំឡុងឆ្នាំ ២០១៦ នោះ ភរិយារបស់លោក James Rodríguez
បានដឹងរឿងរ៉ាវស្នេហាលួចលាក់ ជាមួយនារីម៉ូឌែល ទើបបានជាប្ដឹងលោក James Rodríguez
លែងលះតែម្ដងទៀត ។
លុះដល់អំឡុងពេលរដូវកាលទាល់បាល់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី គេបានឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសង រហូតទើបតែថ្មីៗនេះ កីឡាករឆ្នើមរូបនេះ បានប្រកាសបើកចំហប្រាប់ថា នាង ហេលកា គឺជាសង្សារថ្មីរបស់លោកតែម្ដង៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ








