Hazard មិនព្រមទៅ Real ប៉ុន្តែតម្លៃ​ ១៥០លានផោននឹងត្រូវធ្វើឡើង​

0

Hazard មិនទាន់បានយល់ព្រម​មួយក្លិបអធិរាជស Real Madrid នៅឡើយទេ ប៉ុន្តែ​ការ​ចរចារជុំវិញការផ្លាស់ប្តូរក្នុងតម្លៃ ១៥០លានផោន ត្រូវបានគេ​រាយការណ៍ថា នឹងត្រូវធ្វើឡើង ។​

ក្រុមយក្សអេស្ប៉ាញ របស់ La Liga  មិនរំពឹងទុកថា​នឹងជួបជាមួយក្លិបតោខៀវ ដើម្បីទិញកីឡាករ​ដ៏ល្បីយ៉ាងដូច្នោះទេ ប៉ុន្តែ​អាចនឹងធ្វើការដោះដូរ ស្នើសុំ ជាមួយកីឡាករក្រូអាត Mateo Kovačić ដែលតោខៀវបានខ្ចីជើងមកលេង​នោះ។​

Mateo Kovačić ត្រូវបានតោខៀវខ្ចីជើងមកលេងតាំងពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ន ដោយលេងក្នុងលក្ខណៈខ្ចីជើង ប៉ុន្តែខ្សែបម្រើរូបនេះ កំពុងត្រចេះត្រចង់លើទឹកដីអង់គ្លេស ។​

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ

 

សម្រាប់កីឡាករ Hazard នឹងផុតកុងត្រា​ជាមួយតោខៀវនៅរដូវកាលក្រោយ ហើយក៏ធ្លាប់បានបង្ហើបថា មានសុបិនចង់ក្លាយជាកីឡាកររបស់ Real madrid ។ ប៉ុន្តែទីនេះត្រូវបានគេលើកឡើងថា គ្មានការទិញក្នុងលក្ខណៈពិសេសនោះទេ រវាងក្លិបទាំងពីរ ។​

សារព័ត៌មាន AS បានចុះថា Real បានយល់ព្រម​ឲ្យតោខៀវ​ខ្ចីជើង​កីឡាករក្រូអាតអាយុ ២៤ឆ្នាំខាងលើ គឺក្នុងគោលបំណងដើម្បីបញ្ជារទិញ កីឡាករ បែលហ្សិក​តែប៉ុណ្ណោះ។​

ទន្ទឹមជាមួយគ្នានេះដែរ តារាបាល់ទាត់ឆ្នើមរបស់ក្រូអាតរូបនេះ ធ្លាប់បានលើកឡើងថា គាត់នឹងមិនបង្ខំចាកចេញទៅកាន់ទឹកដី​អេស្ប៉ាញនោះទេ បន្ទាប់ពីជោគជ័យខ្លាំងក្នុងលីគកំពូលរបស់អង់គ្លេស​រយៈពេល ៦ឆ្នាំមកនោះ។​

ដោយឡែកលោក Maurizio Sarri គ្រូបង្វឹកតោខៀវក៏បានក្រាញននៀល មិនលក់កីឡាករ​បែលហ្សិកខាងលើ  ដោយសង្ឈឹមថា គាត់អាចនឹង​ទទួលបានប្រាក់កម្រៃពីការលេង​ចំនួន ៣សែនផោន ក្នុងមួយសប្តាហ៍៕