អតីតកីឡាករ Newcastle, Spurs….រងការចោទប្រកាន់រំលោភផ្លូវភេទលើរថភ្លើង

0

អតីតកីឡាករបាល់ទាត់ Paul Gascoigne ត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទលើស្ត្រីម្នាក់ នៅលើរថភ្លើងដែលធ្វើដំណើរពី York ទៅកាន់ Durham ។​
អ្នក​ខ្សែបម្រើអង់គ្លេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្ថានីយ៍ Durham នាថ្ងៃទី​២០ ខែសីហា ។​
សមត្ថកិច្ចដែលស្ថិតក្នុងក្រុមដឹកជញ្ជូន​បាននិយាយថា បុរស​អាយុ ៥១ឆ្នាំ ឥលូវនេះ​ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទចំនួន១ករណី នឹងបង្ហាញខ្លួននៅតុលាការ នាថ្ងៃទី​១១ ខែធ្នូ ខាងមុខ ។​
Paul Gascoigne ជាអតីតកីឡាករ Newcastle United ដោយនៅឆ្នាំ ១៩៨៨ គាត់បានចាកចេញពីក្លិបនេះ ហើយក៏បានរីករាយជាមួយជោគជ័យ នៅ Tottenham Hotspur, Lazio និង Rangers ។​

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ