កម្មវិធីប្រឡងប្រណាំងបង្កើតពាក្យស្លោក

0

នាព្រឹកថ្ងៃទី១៩ ខែវិច្ឋិកា ឆ្នាំ២០១៨ នេះ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រលងប្រណាំងមួយ ស្តីពីការបង្កើតពាក្យស្លោកក្នុងឱកាសបុណ្យសមុទ្រ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ។

កម្មវិធីប្រឡងប្រណាំងបង្កើតពាក្យស្លោកវគ្គ១
បង្កើតពាក្យស្លោក បានរង្វាន់ ៣៥$ ជា gift card ពីមន្ទីរព្យបាលធ្មេញអន្តរជាតិ។
ការប្រឡងប្រណាំងពាក្យស្លោកក្នុងឱកាសបុណ្យសមុទ្រ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ឆ្នាំ ២០១៨៕
– ពាក្យស្លោក ត្រូវមានអត្ថន័យអប់រំ និងខ្លឹមសារ
– ពាក្យស្លោក ត្រូវមានអត្ថន័យគ្រប់គ្រាន់ ស្តាប់បាន
– ពាក្យស្លោក ត្រូវមានអត្ថន័យផ្សារភ្ជាប់ជាមួយប្រធានបទ
– ពាក្យស្លោកនីមួយៗ មិនត្រូវលើសពី ២៥ ពាក្យ ឬ ព្យាង្គ។
*** កម្មវិធីនេះមានសុពលភាពត្រឹម ថ្ងៃ២០-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨៕