Suarez កំពុងបើកភ្លើងខៀវ​ជូន Arsenal

0

ខ្សែបម្រើ Denis Suarez បានចូលរួម​ជាមួយក្លិប Barcelona បានចាកចេញពីក្លិប Man City រយៈពេល ៥ឆ្នាំទៅហើយ ហើយក៏ជិតដល់ពេល ដែលវិលទៅកាន់ទឹកដីអង់គ្លេសវិញ ស្របពេលដែលកាំភ្លើងធំបានបង្ហាញការចាប់អារម្មណ៍។
កីឡាករ​អាយុ ២៤ឆ្នាំរូបនេះ បានព្យាយាមតស៊ូលេង​ជាមួយក្រុម Barcelona ហើយក៏បានសម្រេចចិត្តចាកចេញពីទឹកដី Camp Nou​ ក្រោយមិនសូវ​បានបង្ហាញទម្រង់លេងញឹកញាប់។​
គេនៅចាំបានថា នៅក្នុងទឹកដី​អង់គ្លេសជាមួយ Man City កីឡាករ​រូបនេះ បានបង្ហាញទម្រង់លេងតែ ១លើកគត់ជាមួយក្រុម ហើយពេលនេះ នៅលើទឹកដី​អេស្ប៉ាញ ក៏កំពុងស្ថិតក្នុងលក្ខណ្ឌបារម្ភ ខ្វះនូវការលេងផងដែរ​។
ទន្ទឹមជាមួយបញ្ហានេះ សារព័ត៌មានជាច្រើនបានរាយការណ៍ថា កាំភ្លើងធំ កំពុងចាប់អារម្មណ៍ទៅលើកីឡាករ ខាងលើ ក្នុងទីផ្សារដោះដូរខាងមុខ ស្របពេលដែលតោខៀវក៏បានចាប់អារម្មណ៍ដូចគ្នា ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ