ជារឿងខកចិត្តមួយ របស់កីឡាករ Hazard ដែលមិនអាចជួយឲ្យក្រុមជម្រើសជាតិបែលហ្សិកយកឈ្នះ ក្រុមជម្រើសជាតិ ស្វីសហ្សេលេន បានក្នុងការប្រកួតនារាត្រីទៀបភ្លឺយប់មិញនេះ ដោយចាញ់ 5-2 ។
ទោះបីជា ខ្សែប្រយុទ្ធតោខៀវអាចរកបាន ២គ្រាប់ជូនក្រុមជម្រើសជាតិ ក្តីប៉ុន្តែគ្រាប់បាល់ទាំងពីរ ដែលរកបាននៅនាទី ២ និង ១៧ ប៉ុន្តែគ្រាប់បាល់នេះ មិនអាចជួយទប់លំនឹងរក្សាជ័យជម្នះបានឡើយ ។ ក្រុមស្វីសហ្សេលេន បានបំបែកពង់មានរបស់ បែលហ្សិក នៅនាទី ២៦ ដោយកីឡាករ Rodriguez កីឡាករ Haris Seferovic នៅនាទី ៣១ ៤៤ និង៨៤ ខណៈដែល Evedi រកបាននៅនាទី ៦២ ។
លទ្ធផលរួមគឺ 5-2 បានធ្វើឲ្យក្រុមស្វីសឡើងទៅកាន់កំពូលគ្រុប២ ក្នុង League A ដោយមាន ៩ ពិន្ទុស្មើគ្នា តែបែលហ្សិកចាញ់គ្រាប់បាល់ ក្នុងចំណោម ៤ប្រកួត។
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=wE4zi9vHgxo