Ramos ចង់ចេញពី Real ខណៈ Man Utd បោះទុន​ ១០០លានអឺរ៉ូត្រៀមទិញយក​

0

Man Utd អ្វីដែលក្លិបនេះចង់បានបំផុតនោះគឺ ចង់បានខ្សែការពារ ជាពិសេសតំបន់កណ្តាលតែម្តង ដែលទំនងនឹងប្រើប្រាស់ថវិកា ក្នុងទីផ្សារដោះដូរ​នាខែមករា ដើម្បីកែតម្រូវនូវស្ថានការ​កំពុងជួបលំបាក ។​
យោងតាម Evening Standard បានចុះផ្សាយថា ក្រុម Man Utd នៅតែចំណាប់អារម្មណ៍ ទៅលើ​កីឡាករខ្សែការពារ Spurs លោក Toby Alderweireld ។ កីឡាករនេះកំពុងស្ថិតក្នុងក្រសែភ្នែករបស់លោក Jose ដើម្បីកាត់បន្ថយនៃការចំណាយ ។
ទោះបីជាយ៉ាង Don Balon ដែលជាទស្សនាវដ្តី​ផ្នែកកីឡា ប្រចាំសប្តាហ៍របស់អេស្ប៉ាញ បានលើកឡើងថា បិសាចក្រហមមានបំណងចង់ដាក់ប្រាក់ ១០០លានអឺរ៉ូ លើតុ ដើម្បីចរចារទិញខ្សែការពារ Sergio Ramos ។ ជាងនេះទៀត វាគ្មានបញ្ហានោះទេ សម្រាប់ Galacticos ក្នុងការលក់ចេញជាមួយតម្លៃនេះ ក៏ព្រោះតែ Ramos បានបញ្ជាក់យ៉ាងច្បាស់ថា គាត់លែងចង់នៅ Santiago Bernabeu ទៀតហើយ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ