ក្រោយទទួលបានចំណងដៃកូនភ្លោះពីរ អ្នកនាងឈិត សុជាតា អតីតតារាសម្តែង និងពិធីករល្បីឈ្មោះ ដោយថ្មីៗនេះបានលើកឡើងពីគុណសម្បត្តិ របស់ស្វាមីខ្លួន។
ឈិត សុជាតា បានបង្ហោះសារនៅលើ ហ្វេសប៊ុករបស់នាងថា « ប៉ាល្អ ស្វាមីល្អ បុរសម្នាក់ដែលរ៉ាប់រងគ្រប់យ៉ាងដើម្បីគ្រួសារមួយនេះ ក្នុងគ្រួសារនេះ គាត់មិនត្រឹមតែជាស្វាមី ជាឪពុក តែគាត់ប្រៀបដូចជាបងប្រុស ជាដៃគូប្រឹក្សាដ៏ល្អ និង ជាមិត្តភក្តិដ៏ស្និទ្ធស្នាលម្នាក់ ដែលយើងអាចរៀបរាប់ការលំបាកក្នុងចិត្តអាចប្រលែង លេងសើចដោយមិនបាច់ខ្លាចចិត្ត ព្រោះគាត់មិនចេះប្រកាន់ខ្លួន ចេះជួយរាល់ការងារស្ត្រី ដែលបុរសមួយចំនួនប្រកាន់ខ្លួនមិនព្រមធ្វើ សំខាន់បំផុតពេលប្រពន្ធឈឺ ពេលប្រពន្ធមិនសប្បាយចិត្ត គឺគាត់តែងតែនៅក្បែរខ្លួន ទោះការងាររវល់ខ្លាំងយ៉ាងណា ក៏សុខចិត្តធ្វើការតាម Laptop តែមិនទុកប្រពន្ធឱ្យឆ្ងាយពី ខ្លួនឡើយ » ៕

