ម្ចាស់ការពារជើងឯកលីគកំពូលអង់គ្លេស កំពុងប្រឈមនឹងការស៊ើបអង្កេតបន្ទាប់ពីរងការចោទប្រកាន់ថាពួកគេបានព្យាយាមបំពាន់ច្បាប់ FFP របស់ Uefa ពាក់ព័ន្ធនឹងការចំណាយខ្ទង់ថវិកាទិញកីឡាករ។
Man City កំពុងដាក់ប្រាក់ ៥០លានផោន សម្រាប់ទិញកីឡាករ Frenkie de Jong របស់ក្រុម Ajax បញ្ហានេះកំពុងប្រឈមនឹងការស៊ើបអង្កេត ទៅលើខ្ទង់ចំណាយពសំណាក់ Uefa ។
កីឡាករសញ្ជាតិហុល្លង់រូបនេះកំពុងត្រូវបានក្លិបធំៗនៅអឺរ៉ុប ដាក់គោលដៅជាផ្ទាំងស៊ីបក្នុងនោះក៏មាន Man Utd ផងដែរ។ប៉ុន្តេសារព័ត៌មាន Th Mail បានចុះផ្សាយថា ក្លិបការពារជើងឯកអង់គ្លេស បានដាក់គោលដៅផ្តួលដៃគូប្រជែងក្នុងតំបន់ចុះហត្ថលេខាយកកីឡាករអាយុ ២១ឆ្នាំ រូបនេះ។
កីឡាករ Frenkie de Jong ត្រូវបានគេជឿជាក់ថា ចង់ធ្វើការជាមួយលោក Guardiola ឬ ទៅកាន់ទឹកដីអេស្ប៉ាញ ជាជាងផ្លាស់ទៅកាន់ទឹកដី Old Traford ។
សម្រាប់ក្លិបធំពីរនៅអង់គ្លេសនេះក៏បានចាប់អារម្មណ៍ទៅលើ ខ្សែកាពារ Matthijs De Ligt អាយុ ២១ឆ្នាំដូចគ្នា ។ទោះជាយ៉ាងណា ខ្សែបម្រើកណ្តាល de Jong កំពុងចាប់អារម្មណ៍ផ្លាស់ទៅកាន់ Barcelona ជំនួសវិញ។ Man City ហាក់បង្ហាញពីការឈ្នះលើការប្រជែងនេះ ដោយជះប្រាក់ទិញកីឡាករដើម្បីពង្រឹងក្រុម ទោះបីជាមានការស៊ើបអង្កេតលើខ្ទង់ចំណាយក៏ដោយនោះ៕
ចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ