Crystal Palace ចង់បាន Welbeck ដែលកំពុងបញ្ឈរជើងនៅកាំភ្លើងធំ​

0

អតីតកីឡាករ​ខ្សែប្រយុទ្ធបិសាចក្រហម Man Utd កាន់តែ​ធ្លាក់ចុះនូវការលេង ក្រោយពីមានវត្តមាន Pierre-Emerick Aubameyang និង Alexandre Lacazette ដែលតែងតែនាំមុខការលេងរបស់គាត់ ។​
Welbeck អាយុ ២៧ឆ្នាំ នឹងផុតសុពលភាពកុងត្រា ជាមួយពហុកីឡដ្ឋាន Emirates នៅចុងបញ្ចប់រដូវកាលនេះ ហើយក៏មិនត្រូវបានក្លិបល្បួងចុះកុងត្រា​ជាថ្មីផងដែរ ។​
ទោះជាយ៉ាងណាលោក Roy Hodgson ដែលជាគ្រូបង្វឹក​ Crystal Palace បានជឿជាក់កីឡាករប្រយុទ្ធអង់គ្លេសនេះ នឹងអាចនាំ​នូវគ្រាប់បាល់ជូនលោក ជាមួយក្រុម​គាត់កំពុងត្រូវការ​ជាចាំបាច់ ។​
បើតាមការចុះផ្សាយថា ក្លិប Crystal Palace នឹងដាក់ការស្នើសុំទិញក្នុងតម្លៃ ១០លានផោន ក្នុងទីផ្សារដោះដូរខាងមុខ ។​
គួរបញ្ជាក់ផងដែរថា​ Welbeck ត្រូវបានកាំភ្លើងធំនាំមកនៅឆ្នាំ ២០១៤ ក្នុងតម្លៃ ១៦លានផោន ដោយប្រាក់ប្រចាំសប្តាហ៍ទទួលបាន 75 000 ផោនក្នុងមួយសប្តាហ៍ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕