គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetegui គ្រូបង្វឹកវ័យ ៥២ ឆ្នាំរូបនេះចាប់ផ្តើមរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីបរាជ័យ ក្នុងការប្រកួត ចំនួន ៥ បូករួមទាំងការប្រកួតចុងក្រោយ ចាញ់ Lavante 1-2 កាលពីថ្ងៃសៅរ៍ ។
លទ្ធផលចាញ់នេះ ក៏ចាប់ផ្តើមលេចឡើងនូវរបាយការណ៍ ក្នុងប្រទេសអេស្ប៉ាញចំនួន ២៤ ម៉ោងចុងក្រោយថា គ្រូបង្វឹករូបនេះ ត្រូវបានគេស្នើឲ្យប្រធានក្លិបបណ្តេញចេញ មុនការប្រកួត Champions League នៅសប្តាហ៍នេះជាមួយ Plzen ឬយ៉ាងហោចណាស់មុន Clasico នៅថ្ងៃអាទិត្យ។
ទោះបីជាព័ត៌មានទាំងនេះលេចឡើងគួរឲ្យចាប់អារម្មណ៍ លោក Julen Lopetegui បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខ្ញុំមិនគិតអ្វីក្រៅពីការប្រកួតឡើយ តែបើអ្នកមើលឃើញគ្រូបង្វឹកម្នាក់នេះខ្ជះខ្ជាយនោះ កុំមើលមកខ្ញុំ ព្រោះថាមហិច្ឆិតាខ្ញុំក្នុងការប្រកួតគឺចង់ឈ្នះ ។លោកបានបន្តថា យើងមិនដឹងថាមានរឿងអ្វីកើតឡើងក្នុងរយៈពេល ១ខែ ឬមួយឆ្នាំនោះទេ ប៉ុន្តែពេលនេះខ្ញុំបានស្លៀកសម្លៀកបំពាក់អង្គុយមុខអ្នក ៕