Kevin De Bruyne នឹងធ្វើការវិលត្រលប់មកវិញ ក្នុងការប្រកួតរវាង Man CIty ជាមួយ Burnley លើទឹកដីខ្លួន ។ នេះបើតាមការអះអាងរបស់លោក Pep Guardiola ។
ខ្សែបម្រើសញ្ជាតិបែលហ្សិករូបនេះ បានអាកខានលេង ដោយសារតែបញ្ហារបួសសរសៃពួរជង្គង់ កាលពីខែសីហា ប៉ុន្តែពេលនេះ បានចូលហ្វឹកហាត់ មុន Man City ត្រឹមស្មើជាមួយហង្សក្រហម ។
សម្រាប់ De Bruye ពេលនេះនឹងត្រូវដាក់បញ្ចូលលេង ដោយទទួលភ្ញៀវ Burnley នាថ្ងៃសៅរ៍នេះ ហើយគ្រូបង្វឹកមេឃខៀវ ក៏បានបញ្ជាក់ថា គាត់អាចលេងបាន ប៉ុន្តែមិនអាចលេង ៩០នាទីពេញបាននោះទេ។
គ្រូបង្វឹករូបនេះបានអះអាងថា ខ្ញុំមិនទាន់ដឹងថាគាត់អាចលេងបាន ៩០នាទីនោះទេ តែគាត់បានចូលហ្វឹកហាត់យ៉ាងល្អ កាលពីពីរសប្តាហ៍មុន។ គាត់ជាកីឡាករសំខាន់សម្រាប់យើង ហើយការត្រឡប់របស់គាត់នឹងធ្វើឲ្យយើងខ្លាំងក្លា៕