Neymar ចង់ផ្លាស់មកកាន់ទឹកដីអេស្ប៉ាញវិញ

0

សារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថា កីឡាករ​បាល់ទាត់​ប្រេស៊ីល Neymar កំពុង​នឹកពីជីវិត​ដែលធ្លាប់រួមរស់ជាមួយ Nou Camp ហើយបើមានលទ្ធភាពគាត់នឹងផ្លាស់ពី Lique 1 មកវិញ ។​
ប្រភពបន្តថា Neymar ចង់វិលមកវិញ ក្រោយទៅដល់ទឹកដី​បារាំងបានមួយរដូវកាល ។​ តាមរបាយការណ៍ដែលចេញផ្សាយនោះ បានបន្តថា កីឡាក​រអាយុ ២៦ឆ្នាំកំពុងមានការចាប់អារម្មណ៍ខ្លាំង ដើម្បីចរចារ ទៅកាន់Nou Camp នាចុងបញ្ចប់រដូវកាលនេះ​។​
Titles AS និង Mundo Deportivo បានបង្ហាញថា Neymar កំពុងនឹកជីវិតដែលធ្លាប់រស់នៅជាមួយ Barcelona ហើយចង់វិលត្រឡប់មកកាន់ទីនេះវិញផងដែរ​។ ហេតុផលដែលចង់វិលវិញ ក៏ព្រោះតែនៅលើទឹកដីបារាំងកង្វះនូវការប្រកួតប្រជែង ។ ម្យ៉ាងវិញទៀត ការចាកចេញរបស់គាត់ទៅកាន់ទឹកដីបារាំង ដោយយល់ឃើញថា នឹងក្លាយជាបុរស​ដ៏សំខាន់ម្នាក់ដើម្បីប្រកួតប្រជែង ជាមួយ Messi និង Ronaldo ដណ្តើមពាន Ballon d’Or។​
ទោះបីជាគាត់ធ្វើបានយ៉ាងល្អនៅទីនោះ ប៉ុន្តែតំណែង​តារាបាល់ទាត់ធំរបស់គាត់ កំពុងរាំងខ្ទប់ក្រោយ វត្តមាន​ភាពលេចធ្លោរបស់ Kylian Mbappe ដែលជាដើមទងគំរាមកំហែង​។​ ក្មេងជំទង់ម្នាក់នេះ កំពុងស្ថិតនៅផ្លូវដើម្បីក្លាយខ្លួន​ជាកីឡាករឆ្នើមរបស់ពិភពលោក និង​បន្តក្លាយជាតារាធំនៅទីក្រុងប៉ារីស ៕