លោក Jose Mourinho រងនូវការចោទប្រកាន់មួយ ក្រោយយកឈ្នះក្លិប Newcastle ហើយលោកបានផ្តល់បទសម្ភាសន៍ពិសេសមួយជាមួយស្ថានីយ៍ទូរទស្សន៍ព័រទុហ្កាល ។វាត្រូវបានគេអះអាងថាលោក Mourinho បានប្រើពាក្យ ”ប្រមាថមើលងាយឬនិយាយមិនសមរម្យ” បន្ទាប់ពីជ័យជម្នះ 3-2 នៅទឹកដី Old Trafford នៅថ្ងៃទី 6 ខែតុលា។
ពេលនេះលោក Mourinho កំពុងស្ថិតនៅក្រោមសម្ពោធស្របពេលដែលធ្លាយរបាយការណ៍ថា លោកត្រូវបានក្លិបបណ្តេញចេញ។ក្នុងការប្រកួតកាលពីថ្ងៃទី៦ តុលា ក្រុមលោក JM បានបរាជ័យនៅតង់ទី១ ដោយលទ្ធផល 0-2 ក្រោមទម្រង់លេងរបស់ Newscastle ប៉ុន្តែពួកគេបានស្វះស្វែងនូវការជួយសង្គ្រោះការឈ្នះឡើងវិញ ដោយលទ្ធផល 3-2 ។
បន្ទាប់ពីការប្រកួតនេះដែរលោក Mourinho បាននិយាយថា គាត់បានដោះស្រាយការប្រមាញ់ដែលប្រឆាំងនឹងរូបគាត់ ។បើតាម BBC ចុះផ្សាយថា លោក Mourinho មានពេលត្រឹមថ្ងៃស្រុក ដើម្បីដោះស្រាយនូវការចោទប្រកាន់នេះ ៕