Nurmagomedov ហៅFloyd ចេញក្រៅដើម្បីប្រកួតកុំសម្ងំក្នុងព្រៃ​

0

Floyd Mayweather អាចនឹងបើកការប្រកួតជាមួយ Khabib Nurmagomedov បន្ទាប់ពីកីឡាករក្នុងទ្រុង​រុស្ស៊ី បានប្រើប្រាស់នូវពាក្យផ្លែផ្កា ។​
នៅថ្ងៃអាទិត្យ កីឡាករ​អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ីបានហៅកីឡាករ​អាម៉េរិក Mayweatherឲ្យចេញក្រៅ ឲ្យដឹងថានរណាជាអ្នកខ្លាំង​មិនធ្លាប់ចាញ់ កុំសម្ងំនៅក្នុងព្រៃ​ ធ្វើជាស្តេច​តែម្នាក់គត់នោះ។
Mayweather អាយុ ៤១ឆ្នាំ បានវាយឈ្នះអ្នកប្រដាល់ក្នុងទ្រុង Conor McGregor កាលពីខែសីហា ឆ្នាំ​២០១៧ ។​ថែមពីលើនេះកីឡាករ​សញ្ជាតិអៀរឡង់ រូបនេះក៏បានចាញ់កីឡាករ​រុស្ស៊ី Nurmagomedov កាលពីថ្ងៃទី​៦ តុលា​។​
លទ្ធផលនេះបានធ្វើឲ្យ Nurmagomedov បានពង្រីកកំណត់ត្រា​ក្បាច់គុនចម្រោះ ដោយប្រកួតមិនដែលចាញ់ 27-0 ។​
Mayweather ដែលមិនស្គាល់ពាក្យថាចាញ់ចំនួន ៥០ លើកនោះ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួននៅលើធ្វីតទ័រថា «CBS, បង្ហាញពេល និង MGM Grand ដើម្បីទទួលបានឯកសារ​ដាក់ចេញមកក្រៅ» ។​ ចំណុចនេះត្រូវបានគេយល់ឃើញថា Mayweather ចង់ឲ្យ Nurmagomedov បង្ហាញនូវពេលវេលាទីតាំងប្រកួត និងទឹកប្រាក់ ក្នុងការប្រកួត ។​
Nurmagomedov ដែលបានរក្សាតំណែងជើងឯកទម្ងន់ស្រាលរបស់ UFC បានបន្ថែមថា ពិត​ណាស់ខ្ញុំជាស្តេច​ព្រោះតែ​គាត់ពិបាកទម្លាក់ McGregor តែខ្ញុំវិញធ្វើបានយ៉ាងងាយស្រួល ។​
សម្រាប់ Mayweather បានយកឈ្នះ McGregor នៅទឹកទី​១០ អំឡុងការប្រកួត នៅឆ្នាំ ២០១៧ ៕