ព្រះអង្គម្ចាស់លើទឹកដីសំបូរប្រេងចង់ទិញក្លិប Man Utd 

0

មិនយូរប៉ុន្មាននោះទេ ក្រុម Manchester United  អាចនឹងស្ថិតនៅក្នុងដៃ ម្ចាស់ថ្មី ប្រសិនរបាយការណ៍ ដែលត្រូវធ្វើបង្ហាញក្នុងសប្តាហ៍នេះ ។​ ក្លិបអង់គ្លេសធំនេះបច្ចុប្បន្ន មានម្ចាស់ជាគ្រួសារត្រកូល Glazer ដែលរហូតមកទល់ពេលនេះ មិនមានចេតនាក្នុងការជួញដូរនោះទេ ។​

កាសែត The Sun បានចុះផ្សាយថា ព្រះអង្គម្ចាស់របស់ អារ៉ាប៊ីសាអូឌីត Mohammad bin Salman មានចំណាប់អារម្មណ៍ចង់បើកការដេញថ្លៃ ដែលអាច​ធ្វើឲ្យលោកអាចគ្រប់គ្រងក្លិបនេះបាន​។​ បច្ចុប្បន្ន Man Utd ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ៣ពាន់លានផោន  ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ សម្រាប់ត្រកូល​ក្សត្រ Saudi ដែលមាន​ទឹកប្រាក់ក្នុងដៃ ៨៥០ពាន់លានផោននោះ​​។​

រដ្ឋដែលសំបូរទៅដោយប្រេង បានវិនិយោគកន្លងទៅហើយ ជាមួយ  WWE និង Formula 1 ហើយការទិញយក ក្លិប Manchester United នឹងក្លាយជាការបំពេញ យ៉ាងពេញលិញតាមគំនិតរបស់ព្រះអង្គម្ចាស់ Mohammad bin Salman  ។​

ប្រសិនបើការទិញនេះបានជោគជ័យមែននោះ ម្ចាស់ជើងឯក ១៣សម័យកាលក្នុងលីគកំពូលអង់គ្លេស នឹងសង្ឃឹមថានឹងកាន់តែខ្លាំងក្លា តាមពីក្រោយ Man City ដែលកំពុងព្យាយាមវិនិយោគ​។​

និយាយពី Man Utd នៅដើមរដូវកាលកន្លងទៅ ហាក់ដូចជាមានរឿងជាមួយគ្រូបង្វឹក Jose Mourinho ដោយមិនបានបញ្ចេញនូវកញ្ចប់ទឹកប្រាក់ ដើម្បីធ្វើការជួញដូរកីឡាករនោះទេ ។ ពាក់ព័្ធរឿងជួញដូរក្លិប​វិញ កំពុងក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកគាំទ្រ​នៅអង់គ្លេសដោយចោទសួរ ថា បើសិនលក់មែន វាមិនប្រាកដ​ជារឿងត្រឹមត្រូវនោះទេ ខណៈដែលក្លិបនេះ​មានលុយក្នុងដៃ​សម្រាប់ចាយវាយទិញកីឡាករ​ដែរនោះ ៕​