រឿងដែលកើតឡើងកាលពីចុងសប្តាហ៍មុន ដោយតារាបាល់ទាត់របស់ Barcelona កីឡាករ Arda Turan បានវាយទៅលើតារាចម្រៀងតួកគី Berkay Sahin ដែលក្លាយជាប្រធានបទក្តៅលើអនឡាញ។Turan បច្ចុប្បន្នបានខ្ចីជើងទៅកាន់ក្លិប Istanbul Basaksehir បន្ទាប់ពីមិនទទួលបានការចាប់អារម្មណ៍ក្នុងទម្រង់លេងពីសំណាក់គ្រូបង្វឹក ។
អំពើហិង្សានេះបានកើតឡើង ក្រោយពី Arda Turan បានព្យាយាមសាសងជាមួយភរិយាតារាចម្រៀង Berkay Sahin ស្ថិតក្នុងក្លិបរាត្រីកំសាន្ត មួយ នៅអ៊ីស្តង់ប៊ុល។
The Daily Star បានចុះផ្សាយថា Turin អាចនឹងប្រឈមជាប់គុករយៈពេល ១២ ឆ្នាំ។
នេះមិនមែនជាលើកទី១ នោះទេ កាលពីដើមឆ្នាំនេះ Turan ក៏បានធ្វើការបង្ហាញកាយវិការហិង្សាទៅលើជំនួយការអាជ្ញាកណ្តាល នៅក្នុងលីក Turkish Super League ហើយក៏ត្រូវបានពិន័យ ៧ពាន់ផោន និងមិនឲ្យប្រកួត ១៦ប្រកួតផងដែរ។
គួរបញ្ជាក់ផងដែរថា Arda Turan បានប្រើហិង្សាទៅលើ Berkay Sahin ដោយបណ្តាលឲ្យបាក់ខ្ទង់ច្រមុះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕