តារាចម្រៀង original ពៅពេជ្រ ចេញ Full MV បទថ្មី «កញ្ញាធ្មេញដែក​»អបអរបុណ្យភ្ជុំបិណ្ឌលឺភ្លាមញ័រជើង

0

ភ្នំពេញ៖ អតី​ត​តា​រា​ច​ម្រៀ​ង​ ​R​o​c​k ​លោ​ក​ ​ពៅ​ ​ពេ​​ជ្រ​ ​បា​ន​ម​ក​ចា​ប់អា​ជី​ព​​​ជា​តា​រា​ច​ម្រៀ​ង​ឯ​ក​រា​ជ្យ​បែ​ប​ ​ ​O​r​i​g​i​n​a​l ​S​o​n​g​ ​ដោ​យ​បា​នប​ញ្ចេ​ញ​ប​ទ​ច​ម្រៀ​ង​ល្បី​ពី​រ​ទៅ​ហើ​យ​ ​បូ​ករួ​ម​ទាំ​ង​ប​ទ​ច​ម្រៀ​ង​​​ចុ​ង​ក្រោ​យ​ក្រោ​ម​ចំ​ណ​ង​ជើ​ង​ថា​ ​«​ក​ញ្ញា​ធ្មេ​ញ​ដែ​ក​​»​ ​ដោ​យ​ចេ​ញ​ ​M​V​ ​ជា​ផ្លូ​វកា​​​​រ​ទាំ​ង​ស្រុង​នៅ​ថ្ងៃ​ទី​៦​ ​ខែ​តុ​លា​ ​ឆ្នាំ​​​២​០​១​៨​ ​ជាមួ​យ​ស​ក​ម្ម​ភា​ព​ឡូ​យ​ក​ប់​តែ​ម្ត​ង​ ​ដើ​ម្បី​អ​ប​អ​រ​ពិ​ធីភ្ជំ​បិ​ណ្ឌ​។​​​

«កញ្ញាធ្មេញដែក​» ជាបទចម្រៀង Original Song ដែលបានសម្រិតសម្រាំង​ធ្វើដោយតារាចម្រៀង ពៅពេជ្រ ដើម្បីត្រៀម​សម្រាប់អបអរកម្មវិធីបុណ្យភ្ជុំបិណ្ឌ គ្រាន់តែលឺភ្លាម​ញ័រជើង​ចង់រាំតែម្តង ។​

លោក ពៅពេជ្រ បានប្រាប់ Obnasia ថា បទចម្រៀង «កញ្ញាធ្មេញដែក​» នេះ​បានចេញជាផ្លូវការហើយនៅថ្ងៃនេះ ដោយបទនេះ បានធ្វើឡើង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង។ តារាចម្រៀង Original Song រូបនេះបានប្រាប់ថា បទនេះធ្វើឡើងដើម្បីចូលរួមកាត់បន្ថយ ចង្វាក់បែកស្លុយ ហើយបទនេះដែរ អាច​រាំ​គ្រប់រដូវកាលតែម្តង ។​
ងាកមកកាន់ Full MV ទាំងស្រុងមានសកម្មភាពរស់រវើក​ជាមួយបទភ្លេងកន្ទ្រាក់ចាប់អារម្មណ៍ពីទស្សនិកជន ដែលគាំទ្ររូបលោក ។​
អតីត​តារាចម្រៀង Rock រូបនេះបានបន្តថា លោកក៏សូមអរគុណដល់ម្ចាស់ស្ព័នស័រ ដែលបានឧបត្ថម្ភ​បទចម្រៀងរបស់លោក ហើយក៏សូម​ឲ្យម្ចាស់ឧបត្ថម្ភរកស៊ីទទួលទានមានបាន ហើយក៏ជូនពរ​ដល់ប្រជាជនកម្ពុជា​ទាំងអស់សូម​ឲ្យប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ​ជិតឆ្ងាយនារដូវភ្ជុំបិណ្ឌ នេះ ។​

គួរបញ្ជាក់ផងដែរថា បទ«កញ្ញាធ្មេញដែក​» ជាបទចម្រៀងទី​២ របស់ពៅពេជ្រ បន្ទាប់ពីបទ «អាកូនពូជ» ដែលទទួលបានការគាំទ្រ​យ៉ាងខ្លាំងនាពេលកន្លងមកនោះ ៕​

សូមទស្សនា​បទចម្រៀង «កញ្ញាធ្មេញដែក» ដូចខាងក្រោមនេះ៖