ក្លិបចំនួន៣ ដែល​ Sanchez គួរ​ទៅ

0

ខ្សែប្រយុទ្ធសញ្ជាតិដើមឈីលី បានធ្លាក់ចុះទម្រង់លេង​ក្រោមការដឹករបស់លោក Jose Mourinho ហើយក៏កំពុងរារាំងកា​រវិវត្តន៍របស់ខ្លួនផងដែរ ជាមួយអនាគត​លេង​ជាមួយ Manchester United ។​
នៅទីនេះ​មិនដូច​កាលដែល Sanchez នៅកាំភ្លើងធំ Arsenal នោះទេ ដោយរូបគេ​លេចធ្លោយ៉ាងខ្លាំង ។​​ អំឡុងពេលដែល ចាញ់ក្រុម West Ham United កីឡាករ Sanchez មិនស្ថិតក្នុងបញ្ជីកីឡាករបម្រុង​ ដោយសារតែកីឡាករ​រូបនេះបានព្យាយាមសួរពីយុទ្ធវិធីលោក Mourinho បង្ក​ជាបញ្ហា​។​ ជុំវិញរឿងរ៉ាវ​ទាំងនេះ​ ត្រូវបានគេគិតថា កីឡាករ Sanchez នឹងមិនបន្តដំណើររួមរស់ជាមួយក្លិបបិសាចក្រហមទៀតនោះទេ ហើយគោលដៅ ក្លិប ៣ ដែលអាចនឹងត្រូវទៅ ៖
#1 PSG
លុយមិនមែនជាបញ្ហាចោទសម្រាប់ក្លិប PSG នោះទេ ហើយពួកគេក៏មានគោលដៅចង់បានកីឡាករល្បីៗនៅជុំវិញពិភពលោកផងដែរ​។​ទោះបីជា ពួកគេមានកីឡាករល្បីៗក្នុងដៃរួចរាល់ហើយក្តី ប៉ុន្តែគេក៏អាចថែម Sanchez ដើម្បីបង្កើនសក្តានុពលរបស់ក្លិបដើម្បីដណ្តើមយកពាន UEFA Champions League ។​
#2 Real Madrid
Real Madrid មិនខុសពីក្លិប PSG ប៉ុន្មាននោះទេ ដោយពួកគេកំពុងត្រៀមខ្លួនដើម្បីបន្ថែមកីឡាករ ឲ្យមានភាពខ្លាំងក្លា លើទីលាន ដោយពួកគេកំពុងស្ថិតក្នុងមន្ទិល សម្រាប់កីឡាក​រដែលសម្រចទី ក្រោយ Ronaldo ចាកចេញ។
Alexis អាចនឹងក្លាយជាទីចាប់អារម្មណ៍សម្រាប់ក្លិប Real ក្នុងតំណែង​ ប្រយុទ្ធ នេះ​ ហើយតម្លៃខ្លួនលេ​ងរបស់កីឡាករឈីលី ក្នុងមួយសប្តាហ៍ត្រឹម ៥សែនផោន គ្មានអ្វីចោទនោះទេ​។​
#3 Juventus
ក្លិបយក្ស​អ៊ីតាលី បានចំណាយច្រើន​សម្រាប់តម្លៃខ្លួន CR7 ប៉ុន្តែមិនមែនថា​ពួកគេអត់ពេញចិត្តនឹង Alexis នោះទេ​ ដែលជាកីឡាករមានគុណភាព ។ Juventus កំពុងក្លាយជាក្លិបដែលរីករាយ នៅលើពិភពលោក ហើយពួកគេគួរតែបន្ថែមនូវ ស្លាបប្រយុទ្ធមួយទៀត ដូចជា Alexis នេះ​ ដើម្បីត្រៀមខ្លួនដណ្តើមយកពាន UEFA Champions League. ។​