ក្រុម​Jose Mourinho ចាញ់​ការ​ស៊ុតប៉េណ័លទី Lampard ជ្រុះចេញពី EFL Cup

0

Frank Lampard អតីតកីឡាករ​របស់តោខៀវ និងធ្លាប់លេងក្រោមការគ្រប់គ្រងរបស់ លោក Jose Mourinho នោះបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ដោយទម្លាកក្រុមបិសាចក្រហមចេញពី EFL Cup ដោយលទ្ធផល​ស៊ុតប៉េណ័លទី ។​
ទោះបីជាទឹកដី​ Old Trafford ប៉ុន្តែ​ក្លិប Derby Country ដែលដឹកនាំដោយអតីតកីឡាករតោខៀវ Frank Lampard លេងបានល្អដោយលទ្ធផល 2-2 ស្របពេលដែល បិសាចក្រហមមានគ្នា ១០នាក់តាំងពីនាទី ៦៧ ។ នៅនាទី ៦៧នេះកីឡាករ Sergio Romero ទទួលបានកាតក្រហម ។​

គ្រាប់បាល់ទី​១របស់បិសាចក្រហម របាននៅ នាទី ទី​៣ ដោយ Mata តែនាទី ៥៩ កីឡាករ Harry Wilson បានជួយឲ្យក្លិប Derby តាមស្មើ និង នាទី៨៦ Jack Marriott បានជួយឲ្យ Derby Country នាំមុខ ។ ប៉ុន្តែ Marouane Fellaini បានជួយឲ្យបិសាចក្រហមតាមស្មើ វិញនៅនាទី ៩០ រហូតដល់បាល់កាត់សេចក្តីឡើងទៅជុំទី៤ ដោយប៉េណ័លទី ។​
លទ្ធផលស៊ុតប៉េណ័លទី គឺ Jose Mourinho 7-8 Lampard ដូច្នេះក្រុម Derby Country នឹងបន្តដំណើរទៅកាន់ជុំទី​៤ ៕​