Luka Modric ឈ្នះពាន​ FIFA’s Best Awards

0

Luka Modric បានឈ្នះបាន UEFA និង FIFA ក្រោយពីទទួលបានពានកីឡាករឆ្នើមផ្នែកបុរស​កន្លងមកនោះ។​
Modric ត្រូវាបានបញ្ចូលឈ្មោះក្នុងបញ្ជី​ក្នុងចំណោមកីឡាករ៣ នាក់ ដែលប្រកួតប្រជែងដណ្តើមពាន​ និង​បានឈ្នះពានពីការប្រកួតប្រជែងរបស់
Mohamed Salah និង​អតីតមិត្តរួមក្រុម Cristiano Ronaldo ។​
កីឡាករ​អាយុ​ ៣៣ ឆ្នាំរូបនេះ បានក្លាយជាកីឡាករឆ្នើមម្នាក់ ក្រោយជួយ​ឲ្យក្រូអាត​ឈ្នះពាន ជើងឯករង​ World Cup ​ឲ្យក្រូអាត ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបបារាំង​ និងថែមទាំងឈ្នះពាន Golden Ball ។​
Modric ត្រូវបានផ្សារភ្ជាប់ ទៅកាន់ក្លិប Inter អំឡុងទីផ្សារដោះដូរកន្លងទៅ ហើយក៏បានបន្ថែមកិក្តិយស​មួយទៀត សម្រាប់ពាន FIFA’s Best Awards កាលពីរាត្រីថ្ងៃច័ន្ទ​។​
ខ្សែប្រយុទ្ធ Lionel Messi បានអវត្តមាន​ដ៏គួរ​ឲ្យភ្ញាក់ក្នុងចំណោមកីឡាករ ៣នាក់ ដែលដណ្តើមពាន ហើយ Ronaldo មិនបានបង្ហាញខ្លួនក្នុងពិធី នៅក្នុងទីក្រុង London ។​
កីឡាករ​ក្រូអាតខាងលើ បានបញ្ចប់ការ​ឈ្នះពាន Ballon d’Or របស់ Messi និង Ronaldo ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយ ហើយសម្រាប់អ្នកឈ្នះពាននេះ នឹងប្រកាសនៅឆ្នាំក្រោយ​៕