ខ្សែការពារតោខៀវថា Hazard អាចផ្គូរផ្គង Messi និង Ronaldoបាន មិនចាំបាច់ធៀបគ្រាប់បាល់​

0

ខ្សែការពារតោខៀវ និងជម្រើសជាតិអេស្ប៉ាញ កីឡាករ Caesar Azpilicueta បានលើកឡើងថាកីឡាករ Eden Hazard របស់បែលហ្សិក គាត់មានសមត្ថភាពខ្ពស់ជាង Lionel Messi និង Ronaldo ដោយមិនចាំបាច់ផ្គូរផ្គងរកគ្រាប់បាល់ ៥០ គ្រាប់ក្នុងមួយរដូវកាល​។​
Azpilicueta បានប្រាប់កាសែត Daily Mail ថា ខ្ញុំស្គាល់អេដែន ដោយយើងបានលេងជាមួយគ្នាតាំងពីនៅបារាំង ខ្ញុំបានឃើញគាត់ ជាយូរណាស់មកហើយ តែខ្ញុំបានប្រាកដ​ប្រជាថា គាត់ជាកីឡាករ​ដ៏ល្អ បំផុត គាត់មានគុណសម្បត្តិ​ទាំងការពារ និងប្រយុទ្ធតែម្តង ។​វាគឺអស្ចារ្យ ណាស់ ប៉ុន្តែរដូវកាលនេះ គាត់បានទាំងស្វែងរកគ្រាប់បាល់ និង​ បញ្ចូនបាល់យ៉ាងល្អ ជូនដល់មិត្តរួមក្រុម​​ដើម្បីរកគ្រាប់បាល់ ដោយមិនគិតពីប្រយោជន៍ខ្លួនឯង​ ។
កីឡាករខ្សែការពារខាងលើបានបន្ថែមថា Messi និង Ronaldo ពួកគេរកគ្រាប់បាល់បាន ៥០គ្រាប់ ក្នុងមួយរដូវកាល នោះវាជារឿងពិបាកក្នុងប្រទេស​អង់គ្លេស ។ ប៉ុន្តែយើងងាកមកកាន់ អេដែនវិញ គាត់មានភាពខ្លាំងក្នុងប្រអប់សំខាន់ និងជួយឲ្យមិត្តរួមក្រុម រកគ្រាប់បាល់ទៀត គឺគាត់គិត​ក្រុមជាធំ​។​ គាត់គឺអស្ចារ្យ​ ដោយរកគ្រាប់បាល់ដោយជើងទាំងពីររបស់គាត់ ដែលជាគុណសម្បត្តិសាកសម ជាកីឡាករ​ដ៏ល្អបំផុត​លើពិភពលោក ជាពិសេសនោះមាន​ឥរិយាបថល្អ​។
គាត់ជាកីឡាករ​ល្អបំផុតនៅក្នុងក្រុម តែគាត់គោរពមនុស្ស​គ្រប់គ្នា គាត់ជាមនុស្សធម្មតា ។ នោះជារឿងអស្ចារ្យណាស់ ហើយមនុស្សគ្រប់គ្នានៅក្នុង ក្លិបស្រលាញ់គាត់ណាស់ ហើយក៏ល្អណាស់ដែលបានធ្វើការ​ជាមួយគាត់នៅលើទីលាន​៕​