Ronaldo រកគ្រាប់បាល់ទី​៣ ជួយឲ្យ Juventus ឈ្នះក្រោយរងពិន័យកាតក្រហម​

0

Ronaldo បានអាកអន់ស្រពន់ចិត្ត និងបង្ហូរទឹកភ្នែកយ៉ាងខ្លាំងក្រោយទទួលបានកាតក្រហម​សម្រាប់ព្រឹត្តិការណ៍ដណ្តើមពាន Champions Leauge ប៉ុន្តែការបើកឆាក​នារាត្រីយប់មិញនេះ Ronaldo បានជួយឲ្យក្លិប ឈ្នះក្រៅទឹកដី ។​
យោងតាមសារព័ត៌មាន AP បានចុះផ្សាយថា សម្រាប់ក្លិប Juventus បានធ្វើដំណើរទៅកាន់ទឹកដី Frosinone ដើម្បីធ្វើការប្រកួត​ដណ្តើមពាន Serie A ដោយក្នុងនោះកីឡាករ Ronaldo រកបានមួយគ្រាប់​ និងជាគ្រាប់បាល់ទី​៣ របស់ខ្លួននៅក្រៅទឹកដី ជួយឲ្យក្លិប បន្ត​នៅកំពូលតារាង ក្នុងចំណោម ៥​ប្រកួត​មកនេះ។​
Ronaldo ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ ដោយហូតកាតក្រហម​ជូន ក្រោយពីកីឡាករឆ្នើម​ព័រទុហ្កាល​រូបនេះ បានធ្វើរឿង​មិនសមរម្យ ដោយយកដៃ​ច្បា​មសក់កីឡាករខ្សែការពាររបស់ Valencia ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ​។

គ្រាប់បាល់របស់ Cristiano Ronaldo កាលពីរាត្រីយប់មិញនេះរកបាននៅនាទី ៨១ និងគ្រាប់បាល់ទី​របស់ Juventus រកបានដោយកីឡាករ
Federico Bernardeschi នៅនាទី ៩០ យកឈ្នះក្លិប ​Frosinone ក្រៅទឹកដី 0-2 ៕