កំពូលខ្សែភាពយន្ត ៥រឿង សម្រាប់ដើមឆ្នាំ២០១៩

0

កំពូលខ្សែភាពយន្តដែលលោកអ្នកមិនគួរអាក់ខានក្នុងការទស្សនា នាឆ្នាំ ២០១៩ខាងមុខ៖

១.CAPTAIN MARVEL

ខារ៉ូនដេនវើស៍ បានក្លាយជាវិរនារីដែលមានកំលាំងខ្លាំងមហាសាល ក្នុងខណៈពេលពាក់កណ្តាលនៃសង្រ្គាមក្រៅភព។

CAPTAIN MARVEL ជាប្រភេទរឿង អភិនិហាបែបវិទ្យាសាស្ត្រ ផ្សងព្រេង​និង វាយប្រហារ

  • ផលិតដោយ ៖ Marvel Studios
  • ដឹកនាំផលិតដោយ ៖Anna Bode
  • និពន្ធដោយ ៖ Carol Danver
  • សរសេរជាវិដេអូដោយ ៖ Meg LeFauve
  • តួសម្តែង ៖
    Bill Skarsgard  សម្តែងជា Captain Marvel
  • ចាប់ផ្តើមបញ្ចាំង ៖ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ (សហរដ្ឋអាមេរិក)
  • ចែកចាយដោយ ៖  Walt Disney Studios Motion Pictures
  • ទឹកប្រាក់ចំណាយ ៖ ១៥២ លានដុល្លា

២. IT: Chapter Two
ក្មេងតែងតែចូលចិត្តអ្នកកំប្លែង ដែលលាបមុខបែបតុក្កតាព្រោះគេតែងតែទទួលបានភាព រីករាយពីគាត់ តែសម្រាប់សាច់រឿង IT តួកំប្លែងតុក្កតាមួយនេះ មិនមែនជាមនុស្សដែលធ្វើ អោយអ្នករីករាយនោះទេ គេបែរជាមនុស្សដ៏សាហាវម្នាក់ ។ នៅក្នុងវគ្គមុន Pannywise ( តួអង្គចិត្តអាក្រក់) បានលាក់ខ្លួន នៅក្នុងលូបង្ហូរទឹក និងបានសម្លាប់ក្មេងៗជាច្រើននាក់ តែទីបំផុតក៏ត្រូវបាន សាបរលាប់ទៅវិញ ។ សុបិនដ៏អាក្រក់នេះគឺនឹងកើតមានឡើងរៀងរាល់ ២៧ឆ្នាំម្តង ហើយសម្រាប់ វគ្គទីពីរនេះ គឺជារយះពេល ២៧ ឆ្នាំក្រោយ the Losers Club បានផ្លាស់ទីប្តូរទីកន្លែងទៅឆ្ងាយហើយក៏ទទួលបានការហៅទូរស័ព្ទដ៏សាហាវមួយ សុបិនអាក្រក់ ភាពភ័យខ្លាច រន្ធត់ ក៏ត្រឡប់មកវិញ ។

IT: Chapter Two ជាប្រភេទរឿង រន្ធត់ និងព្រឺព្រួច

  • ផលិតដោយ ៖ ក្រុមហ៊ុន New Line Cinema (សហរដ្ឋអាមេរិក)
  • ដឹកនាំផលិតដោយ ៖Andy Muschietti
  • និពន្ធដោយ ៖ Stephen King
  • សរសេរជាវិដេអូដោយ ៖ Gary Dauberman
  • តួសម្តែង ៖
    Bill Skarsgard  សម្តែងជា Pennywise
    Jessica Chastin សម្តែងជា Beverly Marsh
    Jemes McAvoy សម្តែងជា Bill Denbroush
  • ចាប់ផ្តើមបញ្ចាំង ៖ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (សហរដ្ឋអាមេរិក)
  • ចែកចាយដោយ ៖ Warner Bros. Picture
  • ទឹកប្រាក់ចំណាយ ៖ ពុំមានគណនីច្បាស់លាស់

៣. X-Man: Dark Phoenix

Jean Grey ចាប់ផ្តើមអភិវឌ្ឍកំលាំងដែលមិនគួរឱ្យជឿដែលបង្វែរនាងទៅជាងងឹត Phoenix ។ ឥឡូវនេះ X-Men នឹងត្រូវសម្រេចចិត្តថាតើជីវិតរបស់សមាជិកក្រុមមានតម្លៃច្រើនជាងមនុស្សទាំងអស់ដែលរស់នៅក្នុងពិភពលោកដែរឬទេ

X-Man: Dark Phonix ជាប្រភេទរឿង អភិនិហាបែបវិទ្យាសាស្ត្រ ផ្សងព្រេង​និង វាយប្រហារ

  • ផលិតដោយ ៖ ក្រុមហ៊ុន Marvel Entertainment
  • ដឹកនាំផលិតដោយ ៖ Simon Kinberg
  • និពន្ធដោយ ៖ Chris Claremont
  • ចាប់ផ្តើមបញ្ចាំង ៖ ថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ ២០១៩ (សហរដ្ឋអាមេរិក)
  • ចែកចាយដោយ ៖ 20th Century Fox
  • ទឹកប្រាក់ចំណាយ ៖ ពុំមានគណនីច្បាស់លាស់

៤. Spider-Man: Far From Home

ក្រោយការសាកល្បងជាច្រើនដងពីសំណាក់ Iron Man បានសម្រេចចិត្តអោយ មនុស្សពីងពាងមួយនេះចូលរួមជាមួយ Avenger ក្នុងការការពារផែនដី និង អវកាស។ នៅក្នុង សាច់រឿង Avenger: Inginity War  មនុស្សពីងពាងបានទទួលឈុតពិសេសមួយ ពី Iron Man ដែលអាចធ្វើអោយគេខ្លាំងជាងមុន តែសម្រាប់ Iron Man អោយឈុតទៅមនុស្សពីងពាងគ្រាន់តែមិនចង់អោយគេស្លាប់ និងអោយគេគេចចេញពីច្រកទ្វាយានអវកាស របស់ក្រុម Thanos តែប៉ុណ្ណោះ តែមនុស្សពីងពាងនៅតែតោងត្រឡប់ចូលទៅក្នុងយាននោះបានដដែល ។ ចុងក្រោយនៃសាច់រឿង Avenger: Inginity War យើងឃើញថា មនុស្សពីងពាង និងវិរៈបុរស មួយចំនួនទៀតបានរលាយខ្លួនក្លាយជាម៉ូលេគុល ល្អិតៗ ហោះតាមខ្យល់ទៅបាត់ ដែលជាចម្ងល់របស់ទស្សនិកជនទូទាំងពិភពលោក ឆ្ងល់ថាតើពួកគេទៅណា ? ចម្លើយនេះ អាចមាននៅក្នុងរឿង Spider-Man: Far From Home មួយនេះ ។ ខ្សែភាពយន្តមួយនេះត្រូវបានផលិតករមានចេតនាលាក់ពីសាច់រឿងសង្ខេបមុនការដាក់បញ្ចាំង។

Spider-Man: Far From Home ជាប្រភេទរឿង អភិនិហាបែបវិទ្យាសាស្ត្រ ផ្សងព្រេង​និង វាយប្រហារ

  • ផលិតដោយ ៖ ក្រុមហ៊ុន Marvel Studios
  • តួសម្តែង ៖ Tom Holland
  • ដឹកនាំផលិតដោយ ៖Kevin Feige
  • និពន្ធដោយ ៖ Stan Lee, Stave Ditiko
  • ចាប់ផ្តើមបញ្ចាំង ៖ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ (សហរដ្ឋអាមេរិក)
  • ចែកចាយដោយ ៖ Sony Picture Releasing
  • ទឹកប្រាក់ចំណាយ ៖ ពុំមានគណនីច្បាស់លាស់

 

៥. John Wick 3: Parabellum
ឃាតករស៊ីឈ្នួល ដែលមានសមត្ថភាពដ៏អស្ចារ្យ ច​ន វ៉ីច បានព្យាយាមផ្លាស់ប្តូរវាសនារបស់ ខ្លួនក្លាយជាសមញជន កំឡុងពេលដែលភរិយារបស់ខ្លួនបានស្លាប់ដោយជំងឺ ។ តែការផ្លាស់ប្តូរ មួយនេះមិនបានធ្វើអោយគាត់រស់នៅបានសុខសាន្តនោះឡើង រឿងហេតុចេះតែកើតមាន មកលើគាត់មិនចេះអស់ នោះដោយសារតែការស្លាប់របស់ឆ្កែមួយក្បាលដែលជាកាដូចុងក្រោយរបស់ភរិយាគាត់។ ការកាប់សម្លាប់ ការរត់ភៀសខ្លួនពីតំបន់មួយទៅតំបន់មួយ រហូតចុងបញ្ចប់នៃសាច់រឿង ចន វ៉ិច ត្រូវបានតាមសម្លាប់ដោយ ក្រុមឃាតករស៊ីឈ្នួលទូទាំងពិភពលោកជាថ្នូរនិងទឹកប្រាក់ដ៏មហាសាលក្នុងរយះពេល ១ម៉ោង ។
ចន វ៉ិច ៖ ប្រាប់ពួកគេទៅ ប្រាប់ឃាតករទាំងអស់ អ្នកណាមក មិនថាអ្នកណាទេ ខ្ញុំនិងសម្លាប់ចោលទាំងអស់ ។

 

John Wick 3: Parabellum ជាប្រភេទរឿង ស៊ីបអង្កេត និងវាយប្រហារ

  • ផលិតដោយ ៖ ក្រុមហ៊ុន Summit Entertainment
  • តួសម្តែង ៖ Keanu Reeves
  • ដឹកនាំផលិតដោយ ៖ Basil Iwanyk
  • និពន្ធដោយ ៖ Keanu Reeves, Chris Collins, Marc Abrams, Shay Hatten
  • ចាប់ផ្តើមបញ្ចាំង ៖ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ (សហរដ្ឋអាមេរិក)
  • ចែកចាយដោយ ៖ Lion Gate
  • ទឹកប្រាក់ចំណាយ ៖ ពុំមានគណនីច្បាស់លាស់