អតីតកីឡាករជើងចាស់របស់ប្រេស៊ីល Ronaldo មានគម្រោងនឹងសម្រកទម្ងន់ ដោយសង្ឈឹមថាអាចនឹងចូលរួមហ្វឹកហាត់ ដល់កីឡាករ Real Valladolid ក្រោយក្លាយជាភាគទុនិកភាគរយច្រើនរបស់ក្លិបអេស្ប៉ាញមួយនេះ។
អតីតខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ បានទិញភាគរយចំនួន ៥១ ភាគរយ ក្នុងតម្លៃ ៣០លានអឺរ៉ូ កាលពីដើមខែកញ្ញា ហើយក៏បានក្លាយ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្លិប។
ជាអតីតកីឡាករដែលបានឈ្នះពានពិភពលោក កំពុងគូសវាស់ នូវគម្រោងរបស់ខ្លួន ជាពិសេសគឺគម្រោងសម្រកទម្ងន់ ដើម្បីហ្វឹកហាត់ ដល់ក្រុមកីឡាកររបស់ខ្លួន។
Ronaldo បានប្រាប់ដល់ El Norte de Castilla ថាខ្ញុំមកទីនេះមិនមែនដើម្បីលេងនោះទេ ហើយរូបរាងបែបនោះមិនមែនជាអ្វីដែលត្រូវការ។ ខ្ញុំនឹងបន្តហ្វឹកហាត់ ដើម្បីសម្រកទម្ងន់ ដើម្បីឲ្យខ្ញុំអាចហ្វឹកហាត់ដល់ក្មេងៗ និងរួមចំណែកបន្តិចក្នុងផ្នែកបច្ចេកទេស ប៉ុន្តែទាល់តែមានការយល់ព្រម ពីគ្រូបង្វឹកផងដែរ។
Ronaldo បានបន្តថាយើងមិនមានកន្លែងល្អបំផុតនៅលើពិភពលោក ប៉ុន្តែវានឹងទទួលបាននូវកន្លែងដ៏ល្អ ដែលចេញពីកន្លែងរបស់យើង កីឡាករនិងសាលារបស់យើង៕