Son Heung-min ប្តេជ្ញា​រួមរស់ជាមួយ Spurs ក្រោយល្ហិចល្ហៀង​ Bayern Munich ទាក់ទង​

0

Son Heung-min បានបញ្ជាក់ថា អនាគតរបស់គាត់គឺនៅជាមួយ Spurs បើទោះបីជាក្លិប Bayern Munich បានធ្វើការចែចូវក៏ដោយនោះ។​
Son បានចុះហត្ថលេខា​ថ្មីជាមួយ Spurs រយៈពេល ៥ឆ្នាំ កាលពីខែ កក្កដា ប៉ុន្តែ​សារព័ត៌មាន​ជាច្រើនបានចុះផ្សាយថា ម្ចាស់ពាន​ក្របខណ្ឌ​អាល្លឺម៉ង់ Bayern Munich គឺកំពុងតែព្យាយាមចាយលុយទិញកីឡាករ​កូរ៉េ​រូបសង្ហារ និង​ជា​អតីតកីឡាករ Bayer Leverkusen ។​
កីឡាក​រដែលបានក្លាយជាផ្នែកមួយដ៏សំខាន់ របស់លោក Mauricio Pochettino និងបានជួយឲ្យក្លិបបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ កាលពីរដូវកាលមុន។​

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជ័យជម្នះលើ Brighton and Hove Albion 2-1 ថា ថ្មីៗនេះខ្ញុំបានកុងត្រាជាមួយក្លិប ហើយពេលនេះអ្វីដែលខ្ញុំត្រូវតែធ្វើនិងជឿជាក់ ដោយធ្វើអ្វីៗ​សម្រាប់ក្រុម ខ្ញុំនៅទីនេះរីករាយខ្លាំងណាស់ ។​
Son បានរួចផុតពីការ​ចូលបម្រើយោធា ក្រោយគេបានជួយឲ្យប្រទេសខ្លួនទទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games ដោយយកឈ្នះ ជប៉ុន​ក្នុងម៉ោងបន្ថែម៕