គ្រូបង្វឹករបស់សេះបង្កង់ juventus លោក Massimiliano Allegri បានបញ្ជាក់ថាខ្សែបម្រើស្លាប Douglas Costa បានបង់ពិន័យសម្រាប់ការស្តោះទឹកមាត់ដាក់កីឡាករ Federico Di Francesco របស់ក្លិប Sassuolo ។
Juventus បានឈ្នះក្នុងលទ្ធផល 2-1 លើក្លិប Sassuolo សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ ហើយអំឡុងពេលប្រកួត ស្រាប់តែ Costa និង Di Francesco បានប៉ះទង្គិចគ្នា ហើយកីឡាករប្រេស៊ីល ក៏បានស្តោះទឹកមាត់ដាក់ ក្រោយជម្លោះជល់ក្បាលរបស់ Di Francesco។
Costa ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីហាមឃាត់ចំនួន ៤ប្រកួត ។ លោក Allegri បាននិយាយថា សម្រាប់ Costa ត្រូវបានថ្កោទោស ដោយក្របខណ្ឌ ស៊េរីអេ អ៊ីតាល ហើយក៏ត្រូវបន្តបង់ប្រាក់សម្រាប់សកម្មភាពរបស់គាត់ ។ លោកបានបន្តថា សម្រាប់ Costa ក៏រងរបួសផងដែរ ហើយសូម្បីបន្តឈប់និយាយរឿងទាំងនោះ។