របាយការណ៍លើកឡើងថា Neymar ចង់មកលេងឲ្យក្លិបធំពីរនៅអង់គ្លេស

0

យោងតាមសារព័ត៌មាន Daily Express បានចុះផ្សាយថា Neymar បានប្រាប់ដល់មិត្តភក្តិរបស់លោកថា ចង់ចូលរួមលេង​ជាមួយ Arsenal ឬតោខៀវ  ។ ហេតុផលចំបងដែលគាត់ចង់ទៅលេងនៅទីនោះ ក៏ព្រោះតែ គាត់ស្រលាញ់ទីក្រុងឡុងដ៏ ។​

ប្រភពស្និទ្ធនឹង​ Neymar បានបន្តប្រាប់ថា កីឡាករប្រេស៊ីលរូបនេះ បានមកដល់អង់គ្លេស ៣ ទៅ ៤ដងហើយ ក្នុងរយៈពេល ១២ខែចុងក្រោយ ដោយគាត់ស្រលាញ់ប្រទេសអង់គ្លេស ជាពិសេស​ទីក្រុង ឡុងដ័ តែម្តង​​។​ ប្រភពបន្តថា Neymar តែងតែព្រលយពាក្យ ថា​គាត់ចង់មានអ្វីមួយនៅទីក្រុងឡុងដ៏  ព្រោះតែនៅទីនេះ​អស្ចារ្យណាស់ ។​

បើទោះបីជាយ៉ាងនេះក្តី ក្លិបដែលមានលទ្ធភាពអាចផ្ទេរកីឡាករ Neymar បានមានតែ Man Utd និង Man City តែប៉ុណ្ណោះ ដោយកន្លងទៅ ក៏បានទាក់ទង​ផងដែរ​៕​