Courtois នៅមិនទាន់ជំនួស Keylor Navas ខណៈគ្រូបង្វឹក​ក៏មិនទាន់ប្រើ​

0

លោក Julen Lopetegui គ្រូបង្វឹក Real Madrid បាននិយាយថា លោកនឹងសម្រេចលើស្ថានភាពអ្នកចាំទី ជាមួយមូលដ្ឋាន​នៃការប្រកួត ក្រោយអ្នកចាំទី Thibaut Courtois កំពុងរងចាំបង្ហាញខ្លួនយ៉ាង​អន្ទះសារ​។
កីឡាករ Thibaut Courtois បានទិញពីតោខៀវ ក្នុងតម្លៃខ្លួន ៣៥​លានផោន ប៉ុន្តែអ្នកចាំទី​ដៃស្អិតបែលហ្សិករូបនេះ នៅតែអង្គុយកៅអ៊ីបំរុង ក្នុងការប្រកួតយកឈ្នះ Girona 4-1 ដោយ គ្រូបង្វឹកកំពុងមានសុទិដ្ឋិនិយមលើកីឡាករ Navas ។​
ដោយឃើញថាគ្រូបង្វឹកពេញចិត្ត Navas ច្រើនជាង អ្នកចាំទីបែលហ្សិក លោក Lopetegui បានប្រាប់អ្នកសារព័ត៌មានថា វាមិនមែនជាស្ថានភាព ដែលងាយយល់នោះទេ តែ​វាគ្រាប់គ្រាន់ក្នុងការបរិយាយ​។​

«ខ្ញុំមានជម្រើសដ៏ល្អខ្លះនៅក្នុងគោលដៅ ហើយមិនមែនបញ្ហាអ្វីនោះទេ នៅក្នុងតំបន់នោះ ហើយយើងនឹងសម្រេចថាតើអ្វីដេលល្អបំផុតសម្រាប់ការប្រកួតនីមួយៗ »។​ លោកបានបន្ថែមថា Keylor បានរងនូវភាពស្រពិចស្រពិល ប៉ុន្តែថ្ងៃនេះ ធ្វើបានល្អ ដែលមានការប្រកួតប្រជែងដ៏ធំ ដែលធ្វើឲ្យយើងកាន់តែរឹងមាំ ផ្នែកអ្នកចាំទី ខ្ញុំមានគំនិតមួយនៅក្នុងចិត្តខ្ញុំ សម្រាប់តំបន់ចាំទី ប៉ុន្តែខ្ញុំមិនចែករំលែកនោះទេ​ ហើយខ្ញុំនឹងដោះស្រាយ នូវបញ្ហាដែលប្រឈម ។
ការប្រកួតនេះ Modric ក៏បានបង្ហាញខ្លួនជាថ្មី ជាលើកទី​បី ដោយចូលលេងនៅនាទី​៧៧ ដោយប្តូរចេញកីឡាករ ISco ក្រោយលេចលឺថា​ផ្ទេរទៅកាន់ Inter Milan នោះ ៕