ក្លិប Everton បានបញ្ជាក់ថា ខ្សែការពារ Michael Keane បានរងបាក់នូវឆ្អឹងតូចមួយនៃឆ្អឹងលលាដ៍ក្បាល អំឡុងពេលប្រកួត ស្មើ 2-2 ជាមួយក្លិប AFC Bournemouth កាលពីថ្ងៃសៅរ៍ ។
Keane បានប៉ះទង្គិចជាមួយមិត្តរួមក្រុម គឺកីឡាករ Idrissa Gueye អំឡុងពេលដែលព្យាយាមធ្វើការទាត់ក្លៀរបាល់ចេញ អំឡុងពេលប្រកួត ជាមួយម្ចាស់ទឹកដី Vitality Stadium ហើយក៏ជាគ្រាប់បាល់ដំបូងរបស់ គាត់ដែលរកបានផងដែរ។
Michael Keane ត្រូវបានគេដាក់អុកហ្ស៊ីហ្សែន យកចេញក្រៅ ក្រោយការប៉ះទង្គិចគ្នាជាមួយមិត្តរួមក្រុម នៅនាទី ៩០ នោះ។ អតីតកីឡាករ បិសាចក្រហម អាយុ ២៥ ឆ្នាំរូបនេះ ត្រូបានក្លិបបានបញ្ជាក់ថា បានបញ្ជូនទៅកាន់មន្ទីរពេទ្យ Poole Hospital ក្នុងប្រទេសអង់គ្លេស ដោយត្រឹមតែបញ្ជាក់មួយម៉ាត់ថា សម្រាប់បញ្ហារបួសផ្សេងកីឡាករ Michael Keane គ្មានអ្វីចោទឡើយ។ អ្វីៗគ្រប់យ៉ាង គេកំពុងរងចាំ សេចក្តីការណ៍របស់ក្លិប ។
កីឡាកររូបនេះបាននិយាយថា «សម្រាប់ខ្ញុំគ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែត្រឹមតែរងនូវការបាក់លលាដ៍ក្បាលតូច ប៉ុន្តែវានឹងស្បះស្បើយដោយខ្លួនឯង ដែលមានន័យថា ត្រូវកាពេលព្យាបាលចាប់ពីបី ទៅ ៤សប្តាហ៍» ៕