ក្លឹប Tottenham ចង់ឲ្យអតីតខ្សែការពារក្រុម Chelsea គឺកីឡារ Antonio Rudiger ត្រឡប់មក Premier League វិញ នេះបើយោងតាមរបាយការណ៍របស់ Fichajes។
ខ្សែការពារកណ្តាលអាល្លឺម៉ង់រូបនេះ ដែលមានអាយុ 32 ឆ្នាំ បានធ្វើដំណើរទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួន ហើយអាចនឹងដោះដូរតំណែងជាមួយប្រធានក្រុម Spurs បច្ចុប្បន្នគឺកីឡាករ Cristian Romero៕







