ប្រធាន​ក្លឹប Atletico ច្រានចោល​ការ​តាម​ប្រមាញ់ Alvarez របស់ Barca

0

លោក Enrique Cerezo ប្រធានក្លឹប Atletico Madrid បានច្រានចោលការលើកឡើងថា Julian Alvarez នឹងត្រូវលក់ទៅឱ្យក្លឹប Barcelona។

ក្លឹបកាតាឡានត្រូវបានគេរាយការណ៍ថាចង់ឱ្យកីឡាករអាហ្សង់ទីនរូបនេះជំនួស Robert Lewandowski ក្នុងតំបន់ប្រយុទ្ថ ប៉ុន្តែលោក Cerezo បានចេញមកឆ្លើយតបចំពោះពាក្យចចាមអារ៉ាមនេះ។

លោកបាននិយាយទៅកាន់អ្នកផ្សាយព័ត៌មានអេហ្ស៊ីប Win Win ថា «Julian គឺជាកីឡាករដែលមានកិច្ចសន្យាជាមួយក្លឹប Atletico Madrid ហើយគាត់សប្បាយចិត្ត»។ »គ្មាននរណាម្នាក់មកពីក្លឹប Barca បានទាក់ទងមកយើងជាផ្លូវការអំពីការចុះហត្ថលេខាលើគាត់ទេ»៕