ក្រុម Tottenham បានបណ្តេញអ្នកចាត់ការទូទៅលោក Thomas Frank ចេញពីតំណែង បន្ទាប់ពីចាញ់ក្រុម Newcastle ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ។
ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្លឹបបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរតំណែងគ្រូបង្វឹកក្រុមឈុតធំ ហើយលោក Thomas Frank នឹងចាកចេញនៅថ្ងៃនេះ។
លោក Thomas ត្រូវបានតែងតាំងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ហើយយើងបានប្តេជ្ញាផ្តល់ពេលវេលា និងការគាំទ្រចាំបាច់ដល់គាត់ ដើម្បីកសាងអនាគតរួមគ្នា។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផល និងការដឹកនាំបាននាំឱ្យក្រុមប្រឹក្សាភិបាលសន្និដ្ឋានថា ការផ្លាស់ប្តូរនៅចំណុចនេះក្នុងរដូវកាលនេះគឺចាំបាច់។
ពេញមួយរយៈពេលដែលគាត់នៅក្លឹប លោក Thomas បានប្រព្រឹត្តខ្លួនដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយបានផ្តល់អ្វីៗគ្រប់យ៉ាងក្នុងការខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីជំរុញក្លឹបទៅមុខ។ យើងសូមថ្លែងអំណរគុណដល់គាត់ចំពោះការចូលរួមចំណែករបស់គាត់ និងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យគ្រប់បែបយ៉ាងនាពេលអនាគត»៕







