Federico Chiesa កំពុងតែមានមានព័ត៌មានជុំវិញការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ ដោយខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងការលំបាកនៅ Liverpool ទោះបីជាបានក្លាយជាអ្នកឈ្នះពាន Premier League ក៏ដោយ។
យោងតាមកាសែត Gazzetta dello Sport ក្រុម Juventus កំពុងពិចារណាលើការនាំយក Chiesa ត្រឡប់មកវិញ។ ក្រុម Bianconeri ក៏ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្រុម Manchester United ផងដែរ៕







