Home ព័ត៌មានកីឡា Tsimikas មិនវិលត្រឡប់ទៅ Liverpool វិញទេ

Tsimikas មិនវិលត្រឡប់ទៅ Liverpool វិញទេ

0

ខ្សែការពារ Kostas Tsimikas នឹងមិនវិលត្រឡប់មក Liverpool វិញនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាទេ នេះបើយោងតាមរបាយការណ៍របស់ Gianluca Di Marzio។

ខ្សែការពារឆ្វេងក្រិករូបនេះត្រូវបាន Roma ខ្ចីជើងនៅរដូវកាលនេះ ប៉ុន្តែ Liverpool បានពិចារណានាំយកគាត់មកវិញ ចំពេលមានរបាយការណ៍ថា Andy Robertson អាចនឹងចូលរួមជាមួយ Tottenham នៅខែនេះ។

ផ្ទុយទៅវិញ Tsimikas នឹងបញ្ចប់រដូវកាលជាមួយក្រុម Serie A ទោះបីជានាយកកីឡារបស់ Roma បានបញ្ជាក់ថាការចរចាជាមួយក្រុមហង្សក្រហមបានកើតឡើងក៏ដោយ៕

Previous articleBayern ត្រៀមកុងត្រាថ្មីសម្រាប់ Upamecano
Next articleJulian Alvarez ត្រូវបានជំរុញឲ្យផ្លាស់ទៅកាន់ទឹកដីអង់គ្លេសវិញ