កាសែត Sport Bild បានរាយការណ៍ថា Dayot Upamecano ត្រូវបានក្លឹប Bayern Munich ផ្តល់ជូនកិច្ចសន្យាដែលមានតម្លៃ 20 លានអឺរ៉ូក្នុងមួយរដូវកាល និងលក្ខខណ្ឌផ្តាច់កុងត្រា 65 លានអឺរ៉ូ។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារកណ្តាលបារាំងរូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះ ដោយមានក្លឹប Real Madrid, Liverpool និង PSG កំពុងចាប់អារម្មណ៍ ហើយក្រុម Bayern អាចនឹងបាត់បង់គាត់ដោយឥតគិតថ្លៃ ប្រសិនបើពួកគេមិនអាចបញ្ចុះបញ្ចូលគាត់ឱ្យចុះកិច្ចសន្យាថ្មី បច្ចុប្បន្នក្លឹបមានឆន្ទៈក្នុងការផ្តល់ប្រាក់រង្វាន់ក្នុងការចុះហត្ថលេខាចំនួន 20 លានអឺរ៉ូ ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យបន្តស្នាក់នៅក្លឹប៕







