Sol Campbell ថាម្នាក់នេះសក្តិសមធ្វើជាអ្នកចាត់ការ Man Utd

0

លោក Unai Emery ត្រូវបានគាំទ្រថាជាគ្រូបង្វឹកដ៏ត្រឹមត្រូវសម្រាប់ក្រុម Manchester United ដោយអតីតខ្សែការពារក្រុម Arsenal និងក្រុមអង់គ្លេសលោក Sol Campbell។

លោក Campbell និយាយថា អ្នកចាត់ការក្រុម Aston Villa គឺជាជម្រើស «ដែលសក្តិសម» ដែលយល់ពីសម្ពាធរបស់ក្លឹបធំ ហើយមានអារម្មណ៍ថាគាត់នឹងក្លាយជាជម្រើសដ៏ឆ្លាតវៃមួយដើម្បីជំនួសលោក Michael Carrick ដែលទើបតែងតាំងថ្មី នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល៕