កាសែត The Telegraph បានរាយការណ៍ថា ក្លឹប Chelsea កំពុងមានគោលបំណងនាំយកខ្សែការពារថ្មីមួយរូបនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដើម្បីពង្រឹងក្រុមសម្រាប់គ្រូបង្វឹកថ្មីលោក Liam Rosenior។
ក្លឹបតោខៀវ ត្រូវការជម្រើសខ្សែការពារកណ្តាលថ្មីមួយរូប ដោយ Levi Colwill បានរងរបួស ហើយពួកគេបានខកខានក្នុងការចុះហត្ថលេខាជាមួយ Dean Huijsen ដែលបានចាកចេញពី Bournemouth ទៅ Real Madrid។
ដំបូងឡើយ ពួកគេបានកំណត់គោលដៅចង់ធ្វើការចុះហត្ថលេខាសម្រាប់កីឡាករថ្មីនៅរដូវក្តៅ ប៉ុន្តែបានផ្លាស់ប្តូរគោលបំណង ហើយនឹងព្យាយាមនាំយកកីឡាករថ្មីម្នាក់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕







